"Rung Doch Angkor" Sanoitukset
"Rung Doch Angkor" sisältää sanoitukset khmerit kielellä.
"Rung Doch Angkor" merkitys tulee khmerit kielestä, eikä sitä ole tällä hetkellä muunnettu englanninkieliseksi käännökseksi.
នេះជាបទគុនខ្មែរថ្មី បទនេះជូនជាពិសេស
ដល់អ្នកស្រលាញ់គុនខ្មែរ ជាពិសេសអ្នកគាំទ្របទគុនខ្មែររបស់ខ្ញុំ
ដែលតែងតែសួររកបទគុនខ្មែរថ្មី
ខ្ញុំគិតថា ខ្ញុំគ្មានសមត្ថភាពផលិត MV ទេ
ហើយប្រហែលជារកអ្នក Sponsors ផលិត MV ក៏មិនងាយមានទៀត
ចឹងសូមពឹងបងប្អូនជួយ Share ឲ្យបានច្រើនផង ក្រែងមានគេមើលឃើញ
ជួយ Sponsored ផលិត MV
Song Name - រឹងដូចអង្គរ Rung Doch Angkor
Artist - Mc Bull
Prod - By Mc Bull
Record Master by Mc Bull
Directed Video by Mc Bull
Music by Mc Bull
Link ភ្លេងសុទ្ធ
FOLLOW MC BULL
Lyrics
Verse Intro
ធ្វើដំណើរទៅហើយ ជៀសចេញបើកផ្លូវ
កុំឈរឃាំងពីមុខ បើមិនចង់ធ្វើសត្រូវ
ឃ្មាំងឈ្លានពាន លើកដៃចាំទទួល
ក្បាច់គុនខ្មែរ ឈរជើងចាំផ្ទួល
ទងជាតិខ្មែរ លើកដាក់លើក្បាល
ក្នុងទីលាន រំពាត់ខ្សែសីម៉ា
គ្រូស្ដោះទឹក សូត្រមន្តគាថា
ជ័យៗ បារមី ចូលសន្ធិត
រតនៈ រូបចម្លាក់ ឆ្លាក់សុវណ្ណ
បុព្វវរបុរស មានឈាមជ័រ វរ្ម័ន
ពួកខ្មាំងពិបាកទប់ទល់ បញ្ចុះគាថាចារអថ័ន
វ៉ៃតែពួកឈ្លានពាន រំលោភបំពានឆ្លងខណ្ឌ
ខ្ញុំមិនខ្លាច ត្រូវតែវ៉ៃ ក្បាច់គុនខ្មែរយើងល្បាញល្បី
ល្បុក្កតោខ្មែរ តែងតែបានជោគជ័យ
ចូលច្បាំង វ៉ៃខ្មាំងណាលួចទឹកដី
ធ្វើចិត្តឲ្យត្រជាក់ ខ្មោចអារក្សផ្លូវងងឹត
ស្ដាប់បញ្ជាត្រូវកម្ចាត់ ពួកបន្លំធ្វើជាមិត្ត
បារមីពលទាហ៊ាន ដកវិញ្ញាណចូលសណ្ឋិត
ដូនតានៅលើមេឃ ឈរពាំងសម្ដែងឫទ្ធិ
ផាំង ផាំង ចូលវ៉ៃពួកខ្មាំង
ផាំង ផាំង វ៉ៃឃុំបិតបាំង
ផាំង ផាំង គុនខ្មែរចូលច្បាំង
ផាំង ផាំង គុនខ្មែរ ពូជពង្សចម្បាំង
Lead
អូ ស័ក្តិ ពុទ្ធស ហូ សូត្រ នមោ ព្រៈសម្ពុទ្ធាយ
Verse
I’m Rap Cambo Flow Khmer Empire
យើងមាននៅកិត្តិយស ជាម្ចាស់អង្គរមានបារមី
ផ្ដុំជាជំនូន ពូនភាសា ណាមានន័យ
នៅលើភ្លេង Hip Hop បង្កប់ទ្រស្គរចាបុី
លើកតម្កល់ លើកតម្កើង កម្ពុជរដ្ធ
ពេលគេឮឈ្មោះខ្មែរ សាស្ត្រដ៏ទៃគេលាន់មាត់
ល្បីល្បាញពេញសកល ព្រោះមានប្រាសាទអង្គរវត្ត
ដៃសំពះជាសញ្ញា ជំរាបសមគួរ សួរទៅគាត់
តោះពួកដៃ ស៊ូក្ស័យ គឺដើម្បីជាតិ
ការពារអង្គរយើង មិនត្រូវឲ្យឃ្លាត
កើតមួយជាតិ ត្រូវក្លាហាន ឆ្អឹងមួយចានដុតជាធាតុ
បើមានចោរលួចបន្លំ ចាប់វាធ្វើអត្តឃាត
ខ្ញុំមិនខ្លាច ការពារទឹកដី សត្រូវឈ្លានពាន យើងត្រូវវៃ
ចិត្តជាទាហាន គ្មានពាក្យថាខ្លាចខ្ស័យ
ស្លៀកឈុតបារ៉ា ដំណាងការជោគជ័យ
ជីវិតខ្ញុំបូជារួចហើយ
ទោះដឹងថាគ្រោះថ្នាក់ ខ្ញុំមិនខ្លាចស្លាប់ឡើយ
អ្នកម្ដាយនៅផ្ទះ បន់ព្រះឲ្យជួយ
បងប្អូនអុចធូប សុំជាជំនួយ
ពុទ្ធោអើយ មិនចង់មានសង្រ្គាម
ព្រោះវាមិនចំណេញ បន្សល់ត្រឹមឈាម
ផ្ទះត្រូវបាក់បែក ផ្លូវក៏ត្រូវបិតចោល
មនុស្សដែលយើងចង់ក្បែរ សល់ត្រឹមតែស្រមោល
Lead
អូ ស័ក្តិ ពុទ្ធស ហូ សូត្រ នមោ ព្រៈសម្ពុទ្ធាយ
Verse
ខ្ញុំមិនខ្លាច ខ្ញុំត្រូវតែវ៉ៃ ក្បាច់គុនខ្មែរ ព័ន្ធខ្សែរបាលី
គូរយ័ន្តក្នុងចិត្ត រឹទ្ធី បារមី ល្បុក្កតោចាក់សោរ បេះដូងនិងសរសៃ
ខ្ញុំវ៉ៃប្រើកំលាំង ខ្លាំងទទួលយកជ័យ
គុណគ្រូអាចារ្យ សូត្រគាថាបាលី
ដាស់អស់យន្ត័គាថា មហាគុនសេរី
ឲ្យគួរប្រគួតខ្លោបខ្លាច ចាញ់អំណាចបារមី
ថែកេរ្តិ៍ដំណែល ដូនតាមរតកអស្ចារ្យ រួមរក្សាការពារ
រឹងប៉ឹង ដូចថ្មប្រាង្គប្រាសាទ ចិត្តស្មោះត្រង់ស្អាត កម្ចាត់តែពួកមារ
នេះជាបទភ្លេង សំឡេងតំណាងឲ្យជាតិខ្មែរ
ស្គរជ័យ ចាប់ផ្ដើមប្រគុំ នាយមុឺនមន្ត្រីចាប់ផ្ដើមដង្ហែរ
ក្រោមព្រះបារមី តេជៈរស្មីព្រះខែ
ពួកយើងឈរនៅទីនេះ នាំគ្នាស្រែកពាក្យថា (រួមថែរ)
ពួកយើងនាំគ្នា រួមថែរ
Lead
អូ ស័ក្តិ ពុទ្ធស ហូ សូត្រ នមោ ៗ ៕